ព័ត៌មាន

ហេដ្ឋារចនាសម្ព័ន្ឋធំៗ៧ផ្នែកធំៗបាននិងកំពុងលើកកំពស់មុខមាត់កម្ពុជា

ហេដ្ឋារចនាសម្ព័ន្ឋធំៗ៧ផ្នែកធំៗបាននិងកំពុងលើកកំពស់មុខមាត់កម្ពុជា

ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៥ផ្នែក បាននិងកំពុងចួលរូមយ៉ាងសកម្ម ក្នុងការលើកកំពស់មុខមាត់ និងជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជា។

សមិទ្ឋិផលហេដ្ឋារចនាសម្ព័ន្ឋទាំងនោអ រួមមាន ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ការចាក់កៅស៊ូផ្លូវជាតិផ្លូវខេត្ត និងផ្លូវជនបទបានប្រវែង១៥.០០០គីឡូម៉ែត្រ ការសាងសង់ស្ពានធំៗបានចំនួន២០ ការលើកកម្រិតព្រលានយន្តហោះចំនួន៣ តាមស្តង់ដាអន្តរជាតិ អាកាសយានដ្ឋានថ្មីចំនួនពីរកំពុងសាងសង់ និងគម្រោងលើកកម្រិតគុណភាព និងពង្រីកបណ្តាញផ្លូវថ្នល់សំខាន់ៗ គម្រោងអភិវឌ្ឍន៍ផ្លូវដែក និងកំពង់ផែជាដើម។ នេះបើតាមការបញ្ជាក់់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលរដ្ឋម​ន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

លោកស៊ុន ចាន់ថុលបានបន្តថា​ “សុខសន្តិភាព និងស្ថិរភាពនយោ​បាយ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិនពីបរទេស បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេសចរមកលេងកម្ពុជា ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើន សេដ្ឋកិច្ចជាតិក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ឋជាផ្នែកមួយដ៏សំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅលើពិភពលោក ហេតុនេះទ់បយើងឃើញរដ្ឋាភិបាល បានវិនិយោគច្រើនលើវិស័យនេះ ដើម្បីពង្រីកភាព​ប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់។

លោកបន្តថា “ដើម្បីសេដ្ឋកិច្ចកម្ពុជារីកចម្រើនលឿនបន្ថែមទៀត កម្ពុជាត្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជាអាទិភាព”៕