News

ក្រុង​សៀមរាប​ទាក់ទាញ​គំរោង​វិនិយោគ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​កាន់តែច្រើន

ក្រុង​សៀមរាប​ទាក់ទាញ​គំរោង​វិនិយោគ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​កាន់តែច្រើន

ភ្នំពេញៈ ខេត្តសៀមរាប​បាន និង​កំពុង​ត្រៀម​ចាប់ផ្តើម​បញ្ចេញ​ពន្លឺ​ជាថ្មី តាមរយៈ​ការប្តេជ្ញាចិត្ត​វិនិយោគ លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល និង​ការវិនិយោគ​ពី​វិស័យ​ឯកជន ដែល​បាននិងកំពុង​សម្លឹង​ឃើញ​សក្តានុពល​របស់​ខេត្ត​នេះ។

ដូចជា​វិនិយោគ​ដទៃទៀត ម្ចាស់​គម្រោង Angkor Grace Resort បាន​បង្កើតឡើង​នូវ​គំរោង​នេះ ដោយ​អ្នក​អភិវឌ្ឍន៍​ដែល​អាច​ទុកចិត្តបាន និង​មាន​ប្រវត្តិ​ស្នាដៃ​ល្អ ទំនុកចិត្ត និង​ផាសុកភាព​សម្រាប់​អ្នកវិនិយោគ និង​អនាគត​អ្នក​ជួល​នឹងត្រូវ​បាន​ធានា​យ៉ាង​ពេញលេញ។

គម្រោង Angkor Grace Resort ដែល​នឹង​បញ្ចប់​ការសាងសង់​ក្នុងពេលឆាប់ៗនេះ។ កត្តា​សំខាន់​សម្រាប់​ទំនុកចិត្ត និង​ផាសុកភាព​នេះ​កើតឡើង ដោយសារ​អ្នកផ្តើមគំនិត​សាងសង់​នូវ​គម្រោង ដែល​គិតគូរ​ពី​បរិស្ថាន (eco-friendly project) គឺ​មិនមែន​អ្នកណា​ផ្សេង ក្រៅពី​អ្នក​អភិវឌ្ឍន៍​គម្រោង 240 Phnom Penh និង The Peninsula Private Residences ដែល​ធ្លាប់​ទទួលបាន​ភាពជោគជ័យ និង​ទទួល​ពានរង្វាន់​ជាច្រើន។

សំរាប់​គម្រោង Angkor Grace Resort សំណង់​នៃ​គម្រោង 70% ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ដែល​បាន​ប្រើប្រាស់ សម្ភារ​ដែលមាន​គុណភាព​ខ្ពស់ ដូចជា បង្អួច​នាំចូល​ពី​ប្រទេស​បែលហ្ស៊ិក ដែលមាន​គុណភាព​ភ្លឺ​ស្អាត ស្រដៀង​ទៅនឹង​សម្ភារ​ដែល​ប្រើប្រាស់​សម្រាប់​គម្រោង​ខុន​ដូ 240 Phnom Penh ដែរ។ គម្រោង Angkor Grace Resort បាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី ដោយ​ក្រុមហ៊ុន​នេះ​ធ្លាប់បាន​សាងសង់​នូវ​គម្រោងធំៗជាច្រើន​ដូចជា អាកាសយានដ្ឋាន​សៀមរាប សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ 5 ដូចជា Anantara Angkor Resort & Spa និង​រមណីយដ្ឋាន​លំដាប់​ផ្កាយ5ផ្សេងៗ ដូចជា Alila Villas នៅ​កោះ​ឫស្សី នោះ​គឺ​ក្រុមហ៊ុន​សំណង់ BSN ដែល​ទទួលខុសត្រូវ​ក្នុងការ​សាងសង់​គម្រោង Angkor Grace Resort នេះ​ផងដែរ។

ដើម្បី​ចូលរួម​អបអរ​នៃ​ការបង្កើត​គំរោង​នេះ​ឡើង អ្នក​អភិវឌ្ឍន​គំរោង​បាន​សាងសង់​នូវ​វិចិត្រសាល​តូច​មួយ (Mini Gallery) ដែលមាន​ទីតាំង​ទល់មុខ ហាង​កាហ្វេ Enso Café និង ខុន​ដូ 240 Phnom Penh។ វិចិត្រសាល​តូច​មួយ​នេះ បង្កើតឡើង​ដើម្បី​តាំង​បង្ហាញ​អំពីរ​លក្ខណៈពិសេស នៃ​គំរោង​ក៏ដូចជា​ភាព​ពិសេស​ពិសាល នៃ​តំបន់​អង្គរ​នៃ​ក្រុង​សៀមរាប​រាជធានី​បុរាណ​ដ៏​ល្បីល្បាញ​របស់​យើង។

ជាមួយនឹង​ការសាងសង់​យ៉ាង​មមាញឹក នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទាំង៣៨ខ្សែ ការកែលំអរ​ស្ទឹង​សៀមរាប ឲ្យ​មាន​សោភ័ណភាព ខេត្តសៀមរាប​បាននិងកំពុង​ទាក់ទាញ​គម្រោង​វិនិយោគធំៗជាច្រើន ដូចជា គំរោង​បោះទុន ៣៥០លាន​ដុល្លារ​របស់​ក្រុមហ៊ុន Naga Corp, ក្រុមហ៊ុន​វិនិយោគ​កោះ​សង្សារ កំពុងអភិវឌ្ឍន៍​រម​ណី​យ​ដ្ឋា​ន​កៅ​ក្បែរ​ប្រាសាទបន្ទាយស្រី ក្រុមហ៊ុន​យូ​ណាន​របស់​ចិន​កំពុង​សាងសង់ ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ថ្មី និង​គំរោង​ជាច្រើន​ទៀត ដែល​នឹង​បង្ហាញខ្លួន​នាពេលខាងមុខ និង​គំរោង​វិនិយោគ​បុរី​ដ៏​ធំ​របស់​សហគ្រាស​កាណាឌីយ៉ា​លើ​បុរី​ទេសចរណ៍​ជាដើម៕