ព័ត៌មាន

Top 10 Benefits of Using Real Estate Company Services: Easy, Save Time, and Money!

Top 10 Benefits of Using Real Estate Company Services: Easy, Save Time, and Money!

អត្ថប្រយោជន៍ទាំង 10 នៃការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនអចលនទ្រព្យ៖ ងាយស្រួល ចំណេញពេល និងថវិកា!

ទីផ្សារអចលនទ្រព្យ​ផ្លាស់ប្តូរឡើងចុះឥតឈប់ឈរ ធ្វើឱ្យការទិញលក់អចលនទ្រព្យពោរពេញដោយភាពស្មុគស្មាញ និងមានកត្តាជាច្រើនដែលគួរពិចារណា។ ដោយហេតុនេះ ការធ្វើការជាមួយក្រុមហ៊ុនអចលនទ្រព្យដែលជំនាញអាចផ្តល់អត្ថប្រយោជន៍ និងសម្រួលការងារជាច្រើនជូនអ្នក។ អត្ថបទនេះនឹងជួយលោកអ្នកឱ្យស្វែងយល់អំពីអត្ថប្រយោជន៍ចំនួន 10 នៃការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនអចលនទ្រព្យដែលប្រកបដោយវិជ្ជាជីវៈ។

The real estate market is constantly evolving, making buying and selling real estate complex and full of factors to consider. As a result, working with a professional real estate company can bring you many benefits and ease of work. This article will help you to understand the 10 benefits of using the services of a professional real estate company.

  • ប្រកបដោយចំណេះដឹង និងជំនាញ|Knowledgeable and skilled

ភ្នាក់ងារជំនាញនៅក្រុមហ៊ុន Mapletree Realty មានការយល់ដឹងយ៉ាងទូលំទូលាយនៅលើទីផ្សារអចលនទ្រព្យ មិនថាអំពីតម្លៃ តំបន់ ឬ ប្រភេទអចលនទ្រព្យនោះទេ។​ យើងជាទីប្រឹក្សាដ៏ល្អឥតខ្ចោះដែលជួយអតិថិជនរបស់យើងឱ្យធ្វើការសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃ។

The professional agents at Mapletree Realty have a broad understanding of the real estate market, regardless of area value or property type. We are the perfect consultant to help our clients make wise decisions.

  • ទទួលបានសិទ្ធចូលមើលអចលនទ្រព្យផ្តាច់មុខ|Exclusive access to real estate

ស្វែងរកទិញ ឬជួលអចលនទ្រព្យជាមួយក្រុមហ៊ុន Mapletree Realty លោកអ្នកនឹងមានសិទ្ធិអាចមើលឃើញអចលនទ្រព្យដែលដាក់លក់ និងជួលផ្តាច់មុខ។ អាចនិយាយយ៉ាងខ្លីថា យើងមានអចលនទ្រព្យមួយចំនួនដែលភ្នាក់ងារលក់ និងក្រុមហ៊ុនផ្សេងមិនមាន។

  • ប្រកបដោយជំនាញក្នុងការចរចា|Negotiate skills

ភ្នាក់ងារអចលនទ្រព្យរបស់យើងមានជំនាញចរចាដ៏អស្ចារ្យ – ពួកគាត់នឹងព្យាយាមចរចាជូនអតិថិជនឱ្យអស់ពីសមត្ថភាពដើម្បីឱ្យប្រាកដថាអតិថិជនរបស់យើងនឹងទទួលបាននូវកិច្ចព្រមព្រៀងដ៏ល្អ និងតម្លៃសមរម្យបំផុតតាមដែលអាចធ្វើបាន។

Our real estate agents have great negotiation skills - they will try their best to negotiate with clients to make sure our clients get the best deal and the most affordable price possible.

  • សន្សំសំចៃពេលវេលា|Save time

ធ្វើការជាមួយ Mapletree Realty លោកអ្នកមិនចាំបាច់ចំណាយពេលវេលាច្រើននោះទេ ក្រុមការងាររបស់យើងដោះស្រាយរាល់បញ្ហា និងធ្វើការជូនអ្នកគ្រប់ដំណើរការ រួមមាន ការស្វែងរកអចលនទ្រព្យ ការកំណត់ពេលទៅមើលទីតាំងផ្ទាល់ និងដំណើរការឯកសារទាំងអស់។

Working with Mapletree Realty, you do not have to spend a lot of time, our team solves all problems and works for all processes, including real estate search, scheduling, live visits and processing all documents.

  • ទទួលបានសេវាកម្មប្រកបដោយការយកចិត្តទុកដាក់|Receive attentive service

ក្រុមការងារផ្តល់សេវាកម្មជូនអតិថិជនយ៉ាងដិតដល់ ដោយចំណាយពេលស្វែងយល់ពីតម្រូវការ និងចំណូលចិត្តរបស់ពួកគេ។ អតិថិជនរបស់យើងទទួលបានការយកចិត្តទុកដាក់ និងការណែនាំគ្រប់ដំណើរការ។

The team provides close customer service by taking the time to understand their needs and preferences. Our clients receive attention and guidance throughout the process.

  • ការផ្សព្វផ្សាយ និងធ្វើទីផ្សារ|Advertising and marketing

ជាមួយប្រព័ន្ធផ្សព្វផ្សាយដ៏ទូលំទូលាយ និងក្រុមការងារផ្នែកទីផ្សារប្រកបដោយវិជ្ជាជីវៈរបស់ Mapletree Realty – ការដាក់លក់ និងជួលជាមួយយើងអាចធ្វើឱ្យអចលនទ្រព្យរបស់លោកអ្នកងាយស្រួលចូលទៅកាន់ទីផ្សារដែលអាចបង្កើនឱកាសនៃការលក់យ៉ាងឆាប់រហ័ស។

With an extensive media and Mapletree Realty professional marketing team - putting up for sale and renting with us can make it easy for your property to enter the market, which can increase your chances of a quick sale.

  • បណ្តាញរឹងមាំ|Strong network

ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេតាំងពីឆ្នាំ២០០៩ – Mapletree Realty មានបណ្តាញដ៏រឹងមាំជាមួយ ធនាគារ អ្នកផ្តល់ប្រាក់កម្ចី និងភ្នាក់ងារដែលគួរឱ្យទុកចិត្តផ្សេងទៀតជាច្រើន។

As a leading real estate company since 2009 - Mapletree Realty has a strong network with banks, lenders and many other trusted agencies.

  • ចំណេះដឹងផ្នែកច្បាប់|Legal knowledge

ក្រុមការងាររបស់យើងមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីច្បាប់នៃការទិញ និងលក់អចលនទ្រព្យ ដែលអាចផ្តល់ជូនអតិថិជននូវការណែនាំអំពីបញ្ហាផ្លូវច្បាប់ដូចជាកិច្ចសន្យា របាយការណ៍ ឬ ច្បាប់សាងសង់។ល។

Our team has an in-depth understanding of the law of buying and selling real estate, which can provide clients with guidance on legal issues such as contracts, reports or construction laws, etc.

  • ការវាយតម្លៃអចលនទ្រព្យ|Real Estate Appraisal

Mapletree Realty ផ្តល់ជូនអតិថិជននូវសេវាកម្មដ៏ពេញលេញដែលរួមមានសេវាកម្មវាយតម្លៃជាមួយភ្នាក់ងារដែលមានអាជ្ញាប័ណ្ណស្របច្បាប់ផងដែរ។ ក្រុមការងាររបស់យើងវាយតម្លៃដោយផ្អែកលើលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន ដើម្បីឱ្យប្រាកដថាអតិថិជននឹងទទួលបាននូវតម្លៃអចលនទ្រព្យដែលត្រឹមត្រូវ។

Mapletree Realty offers customers a full range of services, including appraisal services with licensed agents. Our team evaluates based on current market conditions to ensure that clients get the right property value.

  • មិនពិបាកស្មុគស្មាញ|Not complicated

ធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យដែលមានជំនាញ និងបទពិសោធន៍ លោកអ្នកមិនចាំបាច់ខ្វាយខ្វល់ច្រើននោះទេ។ អ្នកអាចយកពេលវេលាដ៏មានតម្លៃរបស់អ្នកទៅផ្តោតលើរឿងសំខាន់ៗផ្សេងៗដូចជា​ ការងារ ឬគ្រួសារបាន – ទុកឱ្យពួកយើងដោះស្រាយនូវរាល់បញ្ហា និងតម្រូវការអចលនទ្រព្យរបស់អ្នក!

Working with a professional and experienced real estate agent, you do not have to worry much. You can spend your precious time focusing on important things like work or family - let us address your real estate issues and needs!

ជាការពិតណាស់ ការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនអចលនទ្រព្យដែលប្រកបដោយវិជ្ជាជីវៈអាចផ្តល់អត្ថប្រយោជន៍ និងជួយសម្រួលដល់តម្រូវការអចលនទ្រព្យរបស់លោកអ្នកបានជាច្រើន មិនថាលោកអ្នកចង់ដាក់លក់/ជួលអចលនទ្រព្យ ឬស្វែងរកអចលនទ្រព្យសម្រាប់ទិញ/ជួលនោះទេ។ ធ្វើការជាមួយ Mapletree Realty – ងាយស្រួល ចំណេញពេលវេលា និងថវិកា!

Of course, using the services of a professional real estate company can greatly benefit and facilitate your real estate needs, whether you want to sell/rent a property or find a property to buy / rent. Working with Mapletree Realty - Easily saves time and money!