ព័ត៌មាន

រដ្ឋបាលខេត្តកំពង់ស្ពឺ ដកហូតដីព្រៃឈើចំនួន ២៦៦,៣១ហិកតា នៅទីតាំងចំនួន៩ ជាសម្បត្តិរដ្ឋវិញ

រដ្ឋបាលខេត្តកំពង់ស្ពឺ ដកហូតដីព្រៃឈើចំនួន ២៦៦,៣១ហិកតា នៅទីតាំងចំនួន៩ ជាសម្បត្តិរដ្ឋវិញ

យោងតាមការបង្ហោះឱ្យដឹងផ្ទាល់ពីគណនីរបស់អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានឱ្យថា ដីព្រៃឈើ ចំនួន២៦៦,៣១ហិកតា នៅទីតាំងផ្សេងៗគ្នា ចំនួន០៩ទីតាំង ក្នុងភូមិសាស្ត្រឃុំតាសាល និង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ត្រូវបានដកហូតយកមកធ្វើជាសម្បត្តិរដ្ឋវិញ។ ខ្លឹមសាររួម ដែលលោកវ៉ី សំណាងបានបង្ហោះ ៖ 

«បងប្អូនឈប់បាន ឈប់ទៅ! 

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើយកមកធ្វើជាសម្បត្តិរដ្ឋវិញចំនួន២៦៦,៣១ហិកតា នៅទីតាំងផ្សេងៗគ្នា (០៩ទីតាំង) ក្នុងភូមិសាស្ត្រឃុំតាសាល និង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។»

លោកវ៉ី សំណាង ក៏បានបន្ថែមថា ដោយសារដំណាក់កាលនេះជាដំណាក់កាលដ៏ស្រួចស្រាល់ជាមួយនឹងការឆ្លងរីករាលដាល នៃជំងឺ covid-19 សូមអំពាវនាវដល់ពុកម៉ែមាមីងបងប្អូនមេត្តាកុំភ្លេចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយត្រូវអនុវត្ត 3 ការពារ បីកុំ ឲ្យបានខ្ជាប់ខ្ជួនជាដាច់ខាត៕ 

Caption