Borey Mongkul Phnom Penh
បុរីមង្គលភ្នំពេញ គឺជាបុរីឈានមុខគេផ្នែកសំណង់រឹងមាំ និងស្អាត ដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនរាប់ពាន់គ្រួសារ។ បុរីមង្គលភ្នំពេញ មានបទពិសោធ៍អភិវឌ្ឍន៍លំនៅដ្ឋានជិត២០ឆ្នាំមកហើយ ដែលមានគម្រោងនៅតំបន់ជាច្រើន សុទ្ធសឹងតែជាតំបន់ដែលមានសក្តានុពល និងងាយស្រួលរស់នៅ។
ឆាប់ៗនេះ បុរីមង្គលភ្នំពេញ នឹងធ្វើការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានដ៏ធំមួយទៀតគឺ "ឧទ្យានមង្គល" ដែលមានលាតសន្ធឹងលើផ្ទៃដីជាង១៥០០០០ម៉ែតការ៉េ ស្ថិតនៅតំបន់ទីប្រជុំជន ជិតតំបន់ពាណិជ្ជកម្មអន្តរជាតិ និងជាប់បឹងធម្មជាតិដែលជាគម្រោងដ៏ល្អឯកមួយសម្រាប់ការរស់នៅ និងការវិនិយោគរបស់អតិថិជន។