News

ហេតុអ្វី​ទីផ្សារ​អចលនទ្រព្យ និង​សំណង់​នៅ​ខេត្តកំពត​នៅតែ​ឆ្ពោះទៅមុខទោះ​ប្រឈម​នឹង​វិបត្តិ

ហេតុអ្វី​ទីផ្សារ​អចលនទ្រព្យ និង​សំណង់​នៅ​ខេត្តកំពត​នៅតែ​ឆ្ពោះទៅមុខទោះ​ប្រឈម​នឹង​វិបត្តិ

ភ្នំពេញៈ ទីផ្សារ​អចលនទ្រព្យ និង​សំណង់​នៅ​ខេត្តកំពត ត្រូវបាន​អាជ្ញាធរ និង​អ្នកជំនាញ​នៅតែ​មើលឃើញថា មាន​ភាព​រីកចម្រើន និង​សកម្មភាព​សាងសង់​នៅតែ​បន្ត បើ​ទោះ​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩ក្តី។

អភិបាល​ខេត្តកំពត លោក​ជាវ តា​យ បាន​មានប្រសាសន៍៍​ឲ្យ​ដឹង​កាលពី​សប្តាហ៍៍​មុន​ថា សកម្មភាព​នៃ​ការវិនិយោគ​លើ​អចលនទ្រព្យ វិស័យ​សំណង់​នៅក្នុង​ខេត្ត​នៅតែ​បន្តសកម្មភាព ដោយ​គ្មាន​គំរោង​ណាមួយ​ត្រូវបាន​ផ្អាក​នោះទេ ពិសេស​គម្រោង​អាគារខ្ពស់ៗពី១៨ជាន់ ដល់ ៤៥ជាន់​ជាច្រើន​បាននិងកំពុង​សាងសង់​នៅក្នុង​ខេត្ត​នេះ។

លោក​បន្តថា “ជាមួយនឹង​សកម្មភាព​រីកចម្រើន​នេះ មុខមាត់​របស់​ក្រុង​កំពត​នឹងមាន​ការផ្លាស់ប្តូរ នៅ​រយៈពេល៣ទៅ៥ឆ្នាំ​ខាងមុខនេះ ដោយសារ​កំនើន​នៃ​ការវិនិយោគ​នៅក្នុង​ខេត្ត​នៅតែ​បន្ត” ។

លោក​ជាវ តា​យ បាន​បន្តថា ជាមួយនឹង​ល្បឿន​នៃ​កា​រីកចម្រើន​នេះ អាជ្ញាធរខេត្ត​បានដាក់​ដំណើរ​ទៅ​ក្រសួងមហាផ្ទៃ ហើយ​ក្រសួង​បានអនុម័ត​រួចហើយ ដោយ​យក​ឃុំ​មួយចំនួន​ក្នុងស្រុក​ទឹកឈូរ ចូលមក​ស្ថិតក្រោម​ដែន​រដ្ឋបាលខេត្ត នាពេលឆាប់ៗខាងមុខនេះ។

អ្នកជំនាញ​ជាច្រើន​បាន​សម្តែង​សុទិដ្ឋិនិយម នឹង​សក្តានុពល​របស់​ខេត្ត​កំ​ព ត​ដោយសារ​ខេត្ត​នេះ អំណោយផល​លើក​ត្តា​ជាច្រើន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​កំ​ឡូង​ត្រីមាស​ទី១ឆ្នាំនេះ កំពត​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​តិចតួច ដែល​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ នៅតែមាន​ភាព​សកម្ម ដោយសារ​ខេត្ត​នេះ មាន​សក្តានុពល​ជាច្រើន ដូចជា​ធនធានធម្មជាតិ មាន​ព្រៃភ្នំ ដងព្រែក​ដ៏​ស្រស់ត្រកាល ដែល​អ្នកវិនិយោគ​ជាតិ អន្តរ​ជាតិនិយម​ចូលចិត្ត​សាងសង់​ផ្ទះ​លំហែរ​កាយ មាន​ទីតាំង​កៀក​នឹង​រាជធានី​ភ្នំពេញ ពិសេស​ផ្លូវជាតិ​លេខ៣នៅពេល​សាងសង់​ចប់ វា​នឹង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដ​ណើ​រ។

លោក​បន្តថា “ធនធានធម្មជាតិ កត្តា​ភូមិសាស្ត្រ លក្ខ​ខ័​ណ្ឌ​អំណោយផល​នៃ​តម្លៃ​អចលនទ្រព្យ​នៅមានកម្រិត​នៅឡើយ សុ​ទ្ឋ​តែ​ជា​កត្តា​ស្នូល ដែល​ជំរុញ​ឲ្យ​ខេត្ត​នេះ​មាន​ភាព​រីកចម្រើន បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​នាពេល​ខាងមុខនេះ” ។ លោក​បន្តថា “ខ្ញុំ​មាន​សុទិដ្ឋិនិយម អំពី​ការរីកចម្រើន​របស់​ខេត្ត ហើយ​រដ្ឋាភិបាល​អាច​នឹង​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៅ​ខេត្ត​នេះ បន្ទាប់ពី​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ចំនួន៣៤ខ្សែ នៅ​ក្រុង​សៀមរាប​បញ្ចប់​ការស្ថាបនា” ៕