News

សិក្សាយុទ្ឋសាស្រ្តសំខាន់ៗដើម្បីលក់ផ្ទះឆាប់ដាច់លឿន

សិក្សាយុទ្ឋសាស្រ្តសំខាន់ៗដើម្បីលក់ផ្ទះឆាប់ដាច់លឿន

តើអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ ត្រូវការលក់ផ្ទះឲ្យបានឆាប់ដាច់ទេ? អ្នកបានគិតហើយក៏ធ្វើរឿងជាច្រើន តាមដែលអាចធ្វើបានដូចជា សម្អាតសំរាម ដុសលាងសម្ភារៈ ឬជួសជុលរបស់របរផ្សេងៗ។

មានកត្តាសាញ្ញមៗមួយចំនួន ដែលអ្នកអាចធ្វើដើម្បីលក់ឆាប់ដាច់ហើយមិនប៉ះពាល់ដល់ ប្រាក់ចំណេញរបស់អ្នកដែលខាងក្រោម៖

១. ទិដ្ឋភាពដែលទាក់ទាញ

លោកអ្នកប្រហែលធ្លាប់ឮពាក្យថា ភាពទាក់ទាញដំបូងដក់ជាប់ចិត្តយូរ។ វាចំាបាច់ណាស់ ដើម្បីជួយឲ្យផ្ទះអ្នកលក់ឆាប់ដាច់។ ឬក៏អាចនិយាយម្យ៉ាងទៀតថា តើអ្នកនឹងមានអារម្មណ៍ដូចម្តេច ពេលដែលគេជិះកាត់ផ្ទះរបស់អ្នកជាលើកដំបូង?។

លោកអ្នកគួរតែចេញទៅឈរនៅមុខផ្ទះ ហើយពិចារណាពីរូបរាងនិងទិដ្ឋភាពផ្ទះរបស់អ្នក។ បើនៅតែមិនទាន់អស់ចិត្ត លោកអ្នកអាចរកមនុស្សពីរបីនាក់មកជួយមើលថែមទៀត។ ហើយបើអាចធ្វើការជួសជុលលើអ្វីដែលអ្នកឃើញថាចាំបាច់ នោះកាន់តែប្រសើរ។

សូមធានាឲ្យបានថា ទិដ្ឋភាពខាងមុខផ្ទះរបស់អ្នក មានសណ្តាប់ធ្នាប់និងស្អាត។ ព្រមទាំងផ្លូវចូលផ្ទះនិងបរិវេនជុំវិញផងដែរ។ ទិដ្ឋភាពខាងក្រៅនឹងទាក់ទាញអ្នកទិញ ឲ្យពិចារណាផ្ទះរបស់អ្នក ហើយបើអ្នកសម្អាតបរិវេនខាងក្នុងបានប្រសើរទៀតនោះ នឹងជំរុញចិត្តគេឲ្យចូលមើលក្នុងផ្ទះ។

២. យល់ពីគោលដៅនៃការលក់

នេះជាចំនុចសំខាន់មួយ ដែលនឹងធ្វើឲ្យផ្ទះលោក អ្នកលក់ឆាប់ដាច់។ លោកអ្នកត្រូវដឹង ពីចំនុចសំខាន់របស់ផ្ទះលោកអ្នក។ យើងដឹងហើយថាផ្ទះនីមួយៗមានភាពល្អប្លែកខុសៗគ្នា។ តើអ្នកនៅចំាទេថា ហេតុអ្វីបានជាអ្នកសំរេចចិត្តទិញផ្ទះមួយនេះ? តើភ្ញៀវដែលមកលេងផ្ទះអ្នកចូលចិត្ត អ្វីពីផ្ទះមួយនេះ? បើអ្នកពិបាករកហេតុផលល្អពីផ្ទះរបស់អ្នក លោកអ្នកអាចសួរយោបល់ពីអ្នកជំនាញអចលនទ្រព្យ។

ការកំណត់គោលដៅ នៃការលក់មានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយដល់អ្នកទិញ។ តើវាមានទំធំដូចម្តេច? នៅជិតផ្សារ? នៅជិតសាលា? ឬតំបន់ប្រជុំជន? កត្តាទាំងនេះនឹងធ្វើឲ្យផ្ទះលោកអ្នកមានតម្លៃ។

៣. ធ្វើឲ្យអតិថិជនមានអារម្មណ៍ថាជាផ្ទះថ្មីរបស់គេ

សូមធ្វើអារម្មណ៍ថា វានឹងមិនមែនជាផ្ទះអ្នកទៀត។ យើងដឹងថាអ្នកមានអនុស្សាវរីយ៍ច្រើន។ តែបើចង់លក់ឆាប់ដាច់ ត្រូវតែដាក់ចិត្តថា វានឹងលែងជារបស់អ្នកឆាប់ៗនេះ។ ធ្វើបែបនេះ មានន័យថាអ្នកកំពុងធ្វើអ្វីដែលទាក់ទាញអ្នកទិញ។ លោកអ្នកអាចដកទុករូបថតគ្រួសារ របស់របរផ្ទាល់ខ្លួន ។ល។

សូមចងចំាថា អ្នកត្រូវធ្វើយ៉ាងណាឲ្យអតិថិជន ដែលមកមើលមានអារម្មណ៍ថាជាផ្ទះថ្មីរបស់គេ មិនមែនជារបស់អ្នកទៀតទេ។ សូមធ្វើឲ្យផ្ទះអ្នកមានភាពសាញ្ញម ហើយនិងស្អាត ព្រមទាំងប្រមូលរបស់របរទុកឲ្យបានស្អាត។ ជាមួយគ្នានេះផងដែរ កុំភ្លេចធ្វើឲ្យមានភាពកក់ក្តៅ ដល់អតិថិជនពេលដែលគេចូលមកមើលផ្ទះអ្នក។

៤. ប្រយ័ត្នក្លិនស្អុយ

រឿងបន្តិចបន្តួច អាចធ្វើឲ្យអតិថិជនដកចិត្ត។ ក្លិនស្អុយអាចធ្វើឲ្យញើ​សឈាម នៃការរៀបចំរបស់អ្នកទាំងអម្បាលម៉ាន កា្លយជាអសាបង់។ សូមព្យាយាមកំចាត់ក្លិនអាក្រក់ទាំងឡាយដោយ៖

-សម្អាតកន្លែងលាងចាននិងកន្លែងបង្ហូរសំណល់

-ធ្វើឲ្យមានខ្យល់ចេញចូល

-សម្អាតកន្លែងចម្អិនអាហារឲ្យបានស្អាត

-សម្អាតកំរាលព្រំ (បើមាន)

-យកគ្រឿងសង្ហារឹមចាស់ៗចេញ

យើងអាចនិយាយបានថា ក្លិនល្អនៅក្នុងផ្ទះមានភាពទាក់ទាញ ដល់អ្នកទិញ។ បើអ្នកមិនដឹងដាក់ក្លិនអ្វីឲ្យក្រអូបល្អទេ លោកអ្នកប្រហែលអាចសាកល្បងឆុងកាហ្វេ ដែលឈ្ងុញពេលដែលអតិថិជនចូលមក។

៥. កំណត់តម្លៃឲ្យសមរម្យ

ការកំណត់តម្លៃសមរម្យជាកត្តាមួយ ដែលនឹងមានឥទ្ធិពលលើល្បឿននៃការលក់របស់អ្នក។ ចំណុចនេះហើយ ដែលអ្នកត្រូវការអ្នកអចលនទ្រព្យជួយ។ មានមនុស្សជាច្រើនគិតថា ការជៀសវាងអ្នកអចលនទ្រព្យអាចចំណេ​ញប្រាក់ តែតាមពិត អ្នកអចលនទ្រព្យអាចរកអតិថិជន ដែលមានសក្តានុពលខ្ពស់ សម្រាប់អ្នកបានឆាប់រហ័សទៅវិញទេ។

វាមានសារៈ ប្រយោជន៍មួយចំនួន អំពីអ្នកអចលនទ្រព្យ។ ពិតណាស់ការកំណត់តម្លៃសមរម្យវាជាផ្នែកមួយសំខាន់។ ដោយសារតែអ្នកអចលនទ្រព្យ នឹងទទួលបានកំរៃជើងសារពីលោកអ្នក នោះពួកគេនឹងព្យាយាមលក់ផ្ទះរបស់អ្នកឲ្យបានតម្លៃអតិបរមា ក្នុងពេលវេលាសមស្របមួយ។ ស្របជា​មួយនឹងបទពិសោធន៍ និងចំនេះដឹងពីទីផ្សារ ពួកគេអាចកំនត់ថ្លៃ ដែលសមស្របនឹងទីផ្សារបច្ចុប្បន្ន បានប្រសើរជាងលោកអ្នក។

ពួកគេក៏មានបណ្តាញជាច្រើន ដែលអាចនឹងធ្វើឲ្យការផ្សព្វផ្សាយពីផ្ទះរបស់អ្នកបានទូលំទូលាយថែមទៀត។

សូមកុំកំណត់តម្លៃខ្ពស់ខ្លាំងពេក បើសិនជាអ្នកនឹងត្រូវបញ្ចុះមកវិញ។ តម្លៃផ្ទះខ្ពស់ពេកនោះ វានឹងស្ថិតនៅក្នុងបញ្ជីអចលនទ្រព្យ រយៈពេលយូរ ដែលវានឹងប៉ះពាល់ ដល់ប្រយោជន៍របស់អ្នកទៅវិញ។ បើសិនជាអ្នកសម្រេ​ចចិត្តចង់លក់ហើយ សូមកំណត់តម្លៃឲ្យសមរម្យថានឹងលក់តែម្តងទៅ៕