ព័ត៌មាន

Mekong Land - Borey Golden Avenue

Mekong Land - Borey Golden Avenue

ក្រុមហ៊ុនមេគង្គលែនឌីវេឡុបម៉ិនឯ.ក (Mekong Land Development Co., Ltd) គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដ៏ប្រណិតមួយដែលមានបទពិសោធន៍ជាយូរឆ្នាំទៅលើវិស័យសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា

ដោយទទួលបានជោគជ័យនិងការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទៅលើគុណភាពដ៏រឹងមាំសោភ័ណភាពនិងបរិយាកាសរស់ដោយធម្មជាតិនៃលំនៅដ្ឋានបែបប្រណិតៗក្នុងគម្រោងទី១ របស់ខ្លួនគឺគម្រោងមេគង្គរ៉ូយ៉ាល់ (Mekong Royal) ស្ថិតនៅលើទឹកដីខណ្ឌជ្រោយចង្វារតាមបណ្តោយផ្លូវជាតិ៦រួចមក។

បច្ចុប្បន្នក្រុមហ៊ុនមេគង្គលែនកំពុងអភិវឌ្ឍន៍នូវគម្រោងទី២គឺគម្រោង​ ហ្គោលឌិនអាវិននូ(Golden Avenue) ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ែលក្នុងនោះលំនៅដ្ឋានចំនួន៣ប្រភេទត្រូវបានសាងសង់ឡើងប្រកបដោយការផ្ចិតផ្ចង់បំផុតពីក្រុមវិស្វករជំនាញៗ និងអនុវត្តតាមស្តង់ដារបច្ចេកទេសអាមេរិក American Concret Institute (ACI) ប្រើប្រាស់តែសម្ភារៈដែលមានគុណភាពខ្ពស់ជាមួយនឹងការរចនាម៉ូតតាម ស្ថាប័ត្យកម្មទំនើបនិងទាន់សម័យរួមមានផ្ទះប្រកបអាជីវកម្មប្រភេទA (ShopHouseA)   ផ្ទះប្រកបអាជីវកម្មប្រភេទB (ShopHouseB) និងវីឡាកូនកាត់ (LinkHouse) ដែលសុទ្ធសឹងជាប្រភេទលំនៅដ្ឋានបែបទំនើបនិងល្អប្រណិតធានាសំណង់មានគុណភាពរឹងមាំជាប់យូរអង្វែងដែលកំពុងតែសង់ឡើងយ៉ាងឆាប់រហ័សនិងគគ្រឹកគគ្រេងឈរបង្ហាញរាងដល់អ្នកធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវ២០១១ទៅមកមិនដាច់សូរ។

ដោយស្ថិតលើទីតាំងដ៏មានសក្តានុពលជាទីប្រជុំជននិងកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនោះព្រមទាំងមានចរន្តចរាចរណ៍មមាញឹកហ៊ុំព័ទ្ធដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវរដ្ឋជុំវិញដែលងាយស្រួលធ្វើដំណើរទៅកាន់ផ្លូវសំខាន់ៗដូចជាផ្លូវទំនប់កប់ស្រូវផ្លូវជាតិលេខ៣,   ,​ ៥និង៦ដោយមិនមានការកកស្ទះធ្វើអោយ  គម្រោងហ្គោលឌិនអាវិននូ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទំនុកចិត្តពីសំណាក់អតិថិជនដោយផ្អែកលើកត្តាគុណភាពនិងការកសាងកេរិ្តឈ្មោះពីគម្រោងទីមួយរបស់ខ្លួ​ ហើយកាន់តែប្រសើរ ទៅទៀតដែលលោកអ្នកគួរជ្រើសរើសទិញលំនៅដ្ឋានក្នុងកំឡុងពេលនេះគឺការផ្តល់ជូនយ៉ាងពិសេសៗដែលមានការបញ្ចុះ តម្លៃយ៉ាងពិសេសរហូត ដល់២៩,៨៨៨ដុល្លារ និងការបង់រំលស់ដោយគ្មានប្រាក់កក់ជាមួយអត្រាការប្រាក់០%។'